ដំណឹងជ្រើសរើសបុគ្គលិក 📢
ត្រូវការជ្រើសរើសគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា
សាលាក្តីអំណរអន្តរជាតិ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើស គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា ដែលមានសមត្ថភាព ចំណេះដឹង និងឆន្ទៈក្នុងការចូលរួមអភិវឌ្ឍសិស្សានុសិស្សឱ្យសម្រេចបាននូវសក្តានុពលខ្ពស់បំផុត។
លក្ខខណ្ឌ និងគុណវុឌ្ឍិ៖
✅ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណិតវិទ្យា ឬជំនាញពាក់ព័ន្ធ
✅ មានបទពិសោធន៍ក្នុងការបង្រៀន (នឹងត្រូវបានផ្តល់អាទិភាព)
✅ មានជំនាញក្នុងការគ្រប់គ្រងថ្នាក់រៀន និងការទំនាក់ទំនងល្អ
✅ មានទឹកចិត្តស្រឡាញ់ការបង្រៀន និងការអភិវឌ្ឍសមត្ថភាពសិស្ស
✅ មានភាពស្មោះត្រង់ ទំនួលខុសត្រូវ និងសហការល្អជាមួយក្រុមការងារ
📩 របៀបដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងឯកសារពាក់ព័ន្ធ មកកាន់ការិយាល័យរដ្ឋបាល ឬផ្ញើតាមអ៊ីមែលផ្លូវការរបស់សាលា។
សូមព្រះប្រទានពរ!🙏
