ពិធីប្រគល់រង្វាន់ និងបញ្ចប់ការសិក្សា ឆ្នាំសិក្សា ២០២៥–២០២៦
ថ្ងៃនេះ យើងមិនត្រឹមតែអបអរសាទរចំពោះសមិទ្ធផលរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អបអរសាទរចំពោះ ការខិតខំប្រឹងប្រែង ការតស៊ូ ព្យាយាម ការរីកចម្រើន និងការសម្រេចបាននូវក្តីសុបិន របស់ពួកគេផងដែរ។
សូមអបអរសាទរដល់សិស្សានុសិស្សឆ្នើម និងសិស្សដែលទទួលបានពានរង្វាន់គ្រប់រូប។ សមិទ្ធផលរបស់អ្នក គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តក្នុងការសិក្សា។
ចំពោះសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា សូមចងចាំថា នេះមិនមែនជាចុងបញ្ចប់នៃដំណើររបស់អ្នកឡើយ ប៉ុន្តែជាការចាប់ផ្តើមនៃជំពូកថ្មីមួយ ដែលពោរពេញដោយឱកាស ក្តីសង្ឃឹម និងការទទួលខុសត្រូវកាន់តែធំធេង។
សូមព្រះទាន់ពរ











